Add from website

Upload to Spiffy

នេះជាផលិតផលថែររក្សាភ្នែករបស់ កូរ៉េ ដែលលោកអ្នកគួរតែសាកល្បង

ស្បែកដែលនៅជុំវិញភ្នែករបស់យើងគឺជាតំបន់ងាយរងគ្រោះបំផុតនៅលើមុខ ហើយវាក៏ជាកន្លែងមួយក្នុងចំណោមកន្លែងដែលបង្ហាញសញ្ញានៃការកកើននៃវ័យមុនគេផងដែរ។ នេះហើយជាមូលហេតុដែលស្ត្រីជាច្រើនវិនិយោគលើផលិតផលថែរក្សាស្បែកជាពិសេសគឺត្រង់ភ្នែកតែម្តង។ ការស្វែងរកផលិតផលភ្នែកដែលមានប្រសិទ្ធភាពសម្រាប់ស្បែក និងតម្រូវការរបស់យើងគឺជាកិច្ចការមួយដែល និយាយស្រួលជាងធ្វើ ប៉ុន្តែពេលនិយាយដល់ការសម្រេចចិត្តជ្រើសគឺពិបាកមែនទែនដោយហេតុថាមានផលិតផលច្រើនដែលមានលក់នៅលើទីផ្សារ។ ដូច្នេះ យើងសូមណែនាំផលិតផលថែររក្សាភ្នែកមួយចំនួនរបស់ កូរ៉េ ដែលល្អទាំងគុណភាពល្អទាំងតំលៃ។

Mizon Snail Repair Eye Cream

រំអិលខ្យងមានគុណសម្បត្តិប្រឆាំងនឹងភាពចាស់, មានសារធាតុចិញ្ចឹមខ្ពស់ និងសារធាតុរឹតបន្តឹងដែលល្អសម្រាប់ការបង្ការភាពជ្រីវជ្រួញ និងរក្សាសំណើម។

SHANGPREE’s Gold Black Pearl Hydrogel Eye Masks

ម៉ាសភ្នែកនេះផលិតឡើងដោយសេរ៉ូមមាស និងគុជខ្យងពណ៌ខ្មៅ។ ជាតិជែលរបស់វាល្អឥតខ្ចោះសម្រាប់រង្វង់ភ្នែកខ្មៅ ហើយនឹងធ្វើឱ្យយើងមានអារម្មណ៍ថាស្រស់ថ្លាភ្លាមៗបន្ទាប់ពីប្រើវា។

TONY MOLY Panda’s Dream

គ្មានអ្នកណាដឹងថាខ្លាឃ្មុំផេនដាយល់សប្តិឃើញអីនោះទេ ប៉ុន្តែយើងជឿថាច្បាស់ជាមានពាក់ព័ន្ធនឹងឫស្សីមិនខាន ហើយវាជាអ្វីដែលមាននៅក្នុងម៉ាស់នេះឯងនោះគឺទឹកឬស្សី! សំបូរទៅដោយវីតាមីន B3 និងសារធាតុប្រឆាំងអុកស៊ីតកម្ម, បន្ទះបិទភ្នែកនេះនឹងធ្វើឱ្យយើងមានអារម្មណ៍ថាស្រស់ស្រាយត្រឹមតែរយៈពេល 20នាទី។

TONY MOLY’s Relaxing Eye Patch

លោកអ្នកត្រូវតែសាកល្បងម៉ាសនេះដោយខ្លួនឯងទើបដឹងថាវាល្អប៉ុណ្ណា! វាមានផ្ទុកតែបៃតង, ដើមឈើអែម និងទឹកផ្លែក្រូចត្លុងដែលនឹងជួយឱ្យស្បែកដែលហត់នឿយរបស់យើងស្វាងចែស។ បិទមុនចូលគេង ហើយចាំមើលលទ្ធផលនៅពេលព្រឹកឡើង!

THE FACE SHOP Modeling Gel Patch

ចង់ឱ្យស្បែកក្រោមភ្នែករបស់អ្នកកាន់តែតឹងណែនទេ? ប្រើបន្ទះជែលបិទភ្នែកដែលផលិតឡើងដោយសារធាតុចិញ្ចឹមចម្រុះដើម្បីរឹតបន្តឹងស្បែកនេះសាកល៎មើល! ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពសូមម៉ាស្ស៉ាថ្នមៗលើតំបន់នោះ ហើយស៊ឹមបិទវា។

TONY MOLY’s Panda So Cool Eye Stick

ធ្លាប់ក្រោកពីគេងឡើងមានអារម្មណ៍ថាភ្នែកខ្លួនឯងហើម ​ឬប៉ោងដែរទេ? គ្រាន់តែសាកល្បងប្រើ Panda So Cool Eye Stick នេះនៅជុំវិញតំបន់ភ្នែកលោកអ្នកនឹងសង្គេតឃើញភ្នែកដែលហើមរៀបទៅវិញដូចវេទមន្តយ៉ាងអីញ្ចឹង។