Add from website

Upload to Spiffy

វ៉ែនតា ១០ម៉ូតដែលពេញនិយមខ្លាំងសម្រាប់រដូវក្ដៅនេះ

វ៉ែនតាមានសារៈសំខាន់ច្រើនយ៉ាងណាស់ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តដើរកំសាន្តដែលតែងរងនូវការចែងចាំងនៃពន្លឺថ្ងៃ។ វ៉ែនតាត្រូវបានគេយកមកពាក់សម្រាប់ការពារភ្នែកពីធូលីដី កម្ដៅ ឬពន្លឺចាំងខ្លាំងជាដើម។ ដោយឡែកយោងតាមការស្ទាបស្ទង់មតិទូទៅបានឲ្យដឹងថា ក្រៅគុណប្រយោជន៍ខាងលើ វ៉ែនតាក៏អាចបន្ថែមភាពស្រស់ស្អាតស្រស់សង្ហាឲ្យអ្នកបានមួយកម្រិតទៀតផងដែរ។ ខាងក្រោមនេះជាវ៉ែនតាទាំង ១០ម៉ូត ១០ប្រេន ដែលទាន់សម័យជាងគេក្នុងរដូវក្ដៅនេះ៖

១. វ៉ែនតា GUCCI

ផ្នែកជុំវិញនៃកញ្ចក់វ៉ែនតាត្រូវបានផលិតឡើងពីសារធាតុរលោងមួយប្រភេទបែប Classic នៅក្នុងប្រទេសជប៉ុនជាមួយនឹងសិល្បៈហត្ថកម្មដ៏ល្បីល្បាញ ដែលមានតម្លៃប្រមាណជា ៦៧៥ ដុល្លារអាមេរិក។

២. វ៉ែនតា PRADA

Prada បានបង្កើតវ៉ែនតាឡើងជាមួយការរចនាបថយ៉ាងឥតខ្ចោះ ដែលមានពណ៌ផ្ទៃនិងដងដ៏ស្រស់ស្អាតចម្រុះពណ៌ជាមួយគ្នា បែបទសវត្សន៍ទី ៨០ ដែលមានតម្លៃប្រហែល ៣៣០ ដុល្លារអាមេរិក។

៣. វ៉ែនតា BOTTEGA VANETA

BOTTEGA VANETA ជាម៉ាកល្បីមួយដែរក្នុងចំណោមម៉ាកវ៉ែនតាល្បីដទៃទៀត ជាមួយនឹងភាពរស់រវើកនៃកញ្ចក់ និង​ដងដ៏ទាន់សម័យ ដែលវាមានតម្លៃប្រមាណជា ៣៤៥ ដុល្លារអាមេរិក។

៤. វ៉ែនតា​ ACNE STUDIOS

វ៉ែនតា Acne studios បានផលិតឡើងជាតម្រូវការរបស់សុភាពបុរសដែលចូលចិត្តប្រើប្រាស់វ៉ែនតាធំៗ ជាមួយនឹងពណ៌ដ៏ទាក់ទាញរបស់វា ដែលមានតម្លៃប្រមាណជា ៣៦០ដុល្លារអាមេរិក។

៥. វ៉ែនតា SAINT LAURENT

SAINT LAURENT ត្រូវបានផលិតឡើងយ៉ាងឥតខ្ចោះជាមួយពណ៌សបែកប្រផេះ ទាំងកញ្ចក់និងដងពិតជាទាន់សម័យ មិនតែប៉ុណ្ណោះវាថែមទាំងមិនរើលពណ៌ខោអាវដែលយើងស្លៀកពាក់ទៀតផង ហើយវាមានតម្លៃប្រមាណជា ៣៥០ ដុល្លារអាមេរិក។

៦. វ៉ែនតា RAY BAN

នេះជាវ៉ែនតាប្រេនរបស់ Ray Ban ដែលមានសមត្ថភាពពិសេសក្នុងការបាំងពន្លឺថ្ងៃបានយ៉ាងល្អ ដែលវាមានតម្លៃ ១៥០ ដុល្លារអាមេរិក។

៧. វ៉ែនតា TOM FORD

បើនិយាយពីម៉ាកវ៉ែនតា​ គ្មានម៉ាកណាទំនើប និងធ្វើបានល្អជាង Tom Ford ទេ ដោយសារវ៉ែនតាប្រភេទនេះបានផលិតឡើងពីសមាសធាតុមាស និងស្នែងក្របី ដែលវាមានតម្លៃប្រមាណជា ៩៤០ ដុល្លារអាមេរិក។

៨. វ៉ែនតា MICHAEL KORS

 

ជាមួយកញ្ចក់ពណ៌ទឹកសមុទ្រ និងដងពណ៌ទឹកមាសនេះ វ៉ែនតា Michael Kors ត្រូវបានដាក់លក់ក្នុងតម្លៃ ១៣៩ ដុល្លារអាមេរិក។

៩. វ៉ែនតា PERSOL

Persol បានបង្កើតឡើងដោយលោក Steve McQueen ។ វ៉ែនតា Persol ត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងក្នុងរដូវក្ដៅនេះ ជាមួយតម្លៃ ២៨៥ដុល្លារអាមេរិក។

 

១០. វ៉ែនតា CARRERA

ជើងឯកវ៉ែនតាថ្មី ដែលទទួលការពេញនិយមខ្លាំង និងត្រូវបានពាក់ដោយលោក Paul Newman នៅទីលានរត់ប្រណាំង។ វ៉ែនតា CARRERA នេះមានតម្លៃ ១៦០ ដុល្លារអាមេរិក៕