Add from website

Upload to Spiffy

ការណែនាំអោយកាន់តែច្បាស់អំពី Sun Protection (ឡេការពារកំដៅថ្ងៃ)

Sunscreen ឬឡេការពារកំដៅថ្ងៃជារបស់ដែលយើងមិនគួរមើលរំលងឡើយ។ វាជាជំហានដ៏សំខាន់មែនទែននៅក្នុងទម្លាប់រក្សាសម្រស់ដែលអាចជួយឱ្យយើងនៅតែក្មេងវ័យ និងជាពិសេសគឺជាអ្នកសង្គ្រោះជីវិតរបស់ស្បែកដែលអាចនឹងត្រូវបំផ្លាញដោយកាំរស្មីព្រះអាទិត្យ។ កាំរស្មីព្រះអាទិត្យធ្វើឱ្យស្បែកជ្រីវជ្រួញ, ស្រអាប់, ស្ងួត និងរិចរិល។ ត្រូវប្រាកដថាអ្នកមិនគួរចាកចេញពីផ្ទះដោយមិនលាបឡេការពារកំដៅថ្ងៃទេ។ ហើយខាងក្រោមនេះគឺជាការណែនាំឱ្យកាន់តែច្បាស់អំពីវា។

តើ SPF និង PA តំណាងអោយអ្វី?

SPF (sun protection factor) តំណាងឱ្យកម្រិតនៃការការពារស្បែកពីកាំរស្មី UVB ដែលអាចធ្វើឱ្យស្បែករលាក។ PA គឺជាប្រព័ន្ធគុណភាពដែលបង្ហាញពីកម្រិតនៃការប្រឆាំងនឹងកាំរស្មី UVA ដែលធ្វើឱ្យស្បែកស្រអាប់ និងបង្ករឱ្យស្បែកជ្រីវជ្រួញ។ ចំនួន SPF កាន់តែខ្ពស់ និងសញ្ញាបូក ‘+’ នៅក្បែរ PA កាន់តែច្រើនមានន័យថាកម្រិតនៃការការពារកាន់តែប្រសើរ។

តើយើងគួរតែលាបឡេការពារកំដៅថ្ងៃញឹកញាប់ប៉ុណ្ណា?

តាមច្បាប់ទូទៅគឺត្រូវលាបឱ្យបានញឹកញាប់ជាពិសេសនៅពេលដែលយើងពិតជាត្រូវនៅក្រោមកំដៅថ្ងៃរយៈពេលយូរ។ លាបឡើងវិញភ្លាមបន្ទាប់ពីហែលទឹក ឬពេលបែកញើសខ្លាំង (ព្រោះវាអាចនឹងជ្រះអស់តាមទឹក ឬពេលដែលយើងជូតញើស)។

តើឡេការពារកំដៅថ្ងៃមានផ្ទុកសារធាតុអ្វីខ្លះ?

ជាទូទៅឡេការពារកំដៅថ្ងៃដែលល្អនឹងផ្លាតទៅកាំរស្មី UV វិញ ហើយផ្ទុកនូវសារធាតុដូចជា titanium dioxide និង zinc oxide។ ប៉ុន្តែឡេការពារកំដៅថ្ងៃដែលផ្ទុកសារធាតុគីមីនឹងស្រូបកាំរស្មី UV ហើយប្រែក្លាយទៅជាកំដៅវិញ។ ឡេការពារកំដៅថ្ងៃគីមីផ្ទុកនូវសារធាតុដូចជា avobenzone, octocrylene និង octinoxate ជាដើម។

ឡេការពារកំដៅថ្ងៃដែលសាកសមទៅតាមប្រភេទស្បែក

ស្បែកឆាប់ប្រតិកម្ម : ប្រភេទឡេការពារកំដៅថ្ងៃដែលមិនមានបន្ថែមក្លិនក្រអូប និងរូបមន្តផលិតឡើងជាពិសេសសម្រាប់ស្បែកដែលឆាប់មានប្រតិកម្ម។

ស្បែកស្ងួត : ប្រភេទរូបមន្តដែលធ្វើឱ្យស្បែកមានសំណើម។

ស្បែកខ្លាញ់ : ប្រភេទរូបមន្តដែលជួយគ្រប់គ្រងជាតិខ្លាញ់។