Add from website

Upload to Spiffy

កាបូបហាត់ប្រាណពណ៌ខ្មៅ ៥ម៉ូតដែលស្អាតល្មមអាចនឹងយួរតាមបានទៅគ្រប់កន្លែង

ពណ៌ខ្មៅជាពណ៌ដែលយុវវ័យភាគច្រើនក្នុងពេលបច្ចុប្បន្នចូលចិត្ត ព្រោះវាមិនតែត្រឹមតែជាពណ៌ដែលទាន់សម័យប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងបន្ថែមភាពស្រស់ស្អាត ធ្វើឲ្យអ្នកពាក់វាមើលទៅមានភាពលេចធ្លោជាងគេទៀតផង។ ហើយមិនតែប៉ុណ្ណោះ វារឹតតែអស្ចារ្យនៅពេលអ្នកបានស្ពាយជាមួយកាបូបពណ៌ខ្មៅគួបផ្សំបន្ថែម។ ខាងក្រោមជាកាបូបពណ៌ខ្មៅសម្រាប់នារីៗទៅ Gym និងអាចស្ពាយទៅបានគ្រប់ទីកន្លែងដ៏ស្រស់ស្អាតទាំង ៥ម៉ូត ៖

១. កាបូប MZ WALLACE JIM GYM BAG

 

ប្រាកដជាមានអារម្មណ៍ស្រស់ស្រាយនៅពេលអ្នកបានប្រើកាបូប MZ WALLACE JIM មួយនេះពេលទៅហាត់ប្រាណម្ដងៗ ព្រោះវាស្រាល ងាយស្រួលកាន់ និងស្រស់ស្អាតដែលអាចឲ្យអ្នកយកវាបានទៅគ្រប់ទីកន្លែង ក្រៅពីទៅហាត់ប្រាណផងដែរ។

២. កាបូប REEBOK LEAD & GO GRAPHIC GRIP DUFFLE BAG

កាបូបស្ពាយនារីសម្រាប់ទៅហាត់ប្រាណ REEBOK LEAD & GO GRAPHIC ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាងបំផុតជាមួយទំហំធំទូលាយដែលអាចដាក់របស់របរបានជាច្រើន ក្រៅពីនេះ វាថែមទាំងធន់ និងមាំទៀតផង។

៣. កាបូប GAPFIT MESH CINCH

សម្រាប់អ្នកចូលចិត្តទៅស្ពាយកាបួបទៅហាត់ប្រាណបែបសាមញ្ញ អាចជ្រើសបានជាមួយនឹង GAPFIT MESH CINCH BACKPACK ព្រោះវាជាកាបូបស្ពាយក្រោយដែលមានទំហំតូចល្មម និងគួរឲ្យស្រលាញ់ផងដែរ។

៤. កាបូប SWEATY BETTY UNION JACK HOLDALL

ជាមួយសាច់ក្រណាត់រលោងបែបរឹងមាំរបស់កាបូបសម្រាប់យកទៅ Gym SWEATY BETTY UNION JACK HOLDALL បានធ្វើឲ្យភាពល្បីល្បាញរបស់កាបូបម៉ាកនេះកាន់កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

៥. កាបូប LULULEMON ALL SET HOBO

កាបូបសម្រាប់ទុកទៅហាត់ប្រាណមួយនេះក៏មិនចាញ់ម៉ូតទាំងប៉ុន្មានខាងលើនេះដែរ ព្រោះដោយសារគុណភាព និងស្បែកដ៏ស្អាត ស្រួលក្នុងការប្រើប្រាស់របស់វា មិនតែប៉ុណ្ណោះវាក៏អាចប្រើបានគ្រប់កាលៈទេសៈគ្រប់ទីកន្លែង។