Add from website

Upload to Spiffy

3CE សហការជាមួយ Maison Kitsuné ជាលើកទីពីរ ហើយវាកាន់តែស្អាតជាងមុនទៀត

នេះជាលើកទីពីរហើយដែលម៉ាកផលិតផលលំដាប់របស់ កូរ៉េ 3CE សហការជាមួយម៉ាកផលិតផលលំដាប់របស់ បារំាង Maison Kitsuné។ ខណៈដែល collection លើកដំបូងមានដូចជាពណ៌ផាត់ថ្ពាល់, ជក់ និងម្ស៉ៅហ៊ុយ, collection លើកនេះគេឃើញមានផលិតផលមួយចំនួនទៀតដែលត្រៀមសម្រាប់រដូវផ្ការីករួមមានក្រែម lip crayons, lip tint, ពណ៌ផាត់ភ្នែក (eyeshadow palettes) និង eyeliner ភ្លឺផ្លេក។ គួរឱ្យស្រឡាញ់ ជាមួយនឹងការរចនាការវេចខ្ចប់ពណ៌ឆើតឆាយប៉ុន្តែឡូយ, ធ្វើឱ្យការសហការរបស់ម៉ាកផលិតផលលំដាប់ទាំងពីរជាអ្វីដែលយើងជ្រួលជ្រើមចង់បាន។ ពេលផាត់ធ្វើឱ្យមុខបែបធម្មជាតិប៉ុន្តែលេចធ្លោ, ស្រស់ថ្លា និងភ្លឺរលោង។ ម្យ៉ាងទៀតយើងនឹងចាប់អារម្មណ៏ឃើញភាពលេចធ្លោនៃថ្ពាល់ភ្លាមៗដោយមិនចាំបាច់មានការ contour highlight ជាមួយនឹងពណ៌ថ្ពាល់បែបធម្មជាតិដែលមើលទៅមានសុខភាពល្អ។ សម្រាប់បបូរមាត់ ខណះដែលមិនបញ្ចេញពណ៌ឆើតឆាយខ្លាំងបែប អ៊ឺរ៉ុប ក៏វានៅតែធ្វើឱ្យបបូរមាត់គួរឱ្យស្រឡាញ់គួរឱ្យចង់ថើបដោយគ្រាន់តែលាបតែបន្តិចក៏ផ្តល់ភាពរ៉ូម៉េនទិកបានដែរ។

មកមើលទាំងអស់គ្នាថាតើ 3CE និង Maison Kitsuné collection នេះគួរឱ្យស្រឡាញ់ខ្លាំងប៉ុណ្ណា!

ក្រែមទាន

ក្រែមទឹក

Eyeliner ភ្លឺផ្លេក

ពណ៌ផាត់ភ្នែក

កញ្ចក់

កាបូបដាក់ម៉ាកគីយ៉េ

កាបូបស្ពាយ