Add from website

Upload to Spiffy

គន្លឹះក្នុងការថែរសម្រស់របស់នារី កូរ៉េ

នារី កូរ៉េ ញៀនជាមួយនឹងការថែរស្បែករបស់ពួកគេ និងធ្វើម៉េចឱ្យស្បែករបស់ពួកគេនៅស្អាតឥតខ្ចោះតាំងពីព្រឹកទល់យប់។ និយាយឱ្យចំទៅនារី កូរ៉េ មានអាថន៏កំបាំងក្នុងការថែរសម្រស់ប្លែកៗជានិច្ចតាំងពីច្រើនសតវត្សមកហើយ និងតែងតែមានថ្មីៗជាបន្តបន្ទាប់។ ដើម្បីបកស្រាយពីបច្ចេកទេសក្នុងការតុបតែង និងថែររក្សាស្បែករបស់ K-Beauty យើងក្រឡេកមកមើលគន្លឹះក្នុងការថែរសម្រស់របស់នារី កូរ៉េ ប៉ុន្មានចំណុចនៅខាងក្រោមទាំងអស់គ្នា។

លាងមុខពីរដងក្នុងមួយពេល

ការលាងសំអាតមុខគឺមានសារៈសំខាន់ណាស់ចំពោះរបបថែររក្សាស្បែករបស់ជនជាតិ កូរ៉េ ស្ត្រីភាគច្រើនលាងសំអាតមុខពីរដងក្នុងមួយពេលដើម្បីផ្តល់សេចក្តីស្រឡាញ់ទ្វេរដងដល់ស្បែកមុខរបស់ពួកគេ។

ម៉ាស្សាមុខ

មនុស្សចូលចិត្តធ្វើរឿងជាច្រើនក្នុងពេលតែមួយ សម្រាប់ការថែរសម្រស់របស់នារីជនជាតិ កូរ៉េ ក៏អីញ្ចឹងដែរ។ ជារៀងរាល់ថ្ងៃពួកគេតែងតែម៉ាស្សាមុខខ្លួនឯងអំឡុងពេលលាងមុខព្រោះវាជួយបង្កើនចរន្តឈាម និងផ្តល់ពន្លឺដែលមានសុខភាពល្អដល់ស្បែក។

Essences

ទម្លាប់ថែររក្សាស្បែករបស់ជនជាតិ កូរ៉េ ល្បីល្បាញខាងប្រើផលិតផលជាច្រើនមុខ (ហោចណាស់ក៏ជិត ១០មុខ ដែរ)។ Essences ជាប្រភេទផលិតផលថែររក្សាស្បែកដ៏ពេញនិយមមួយនៅក្នុងប្រទេស កូរ៉េ គឺជាផ្នែកមួយនៃផ្នែកសំខាន់បំផុតក្នុងទម្លាប់ថែរស្បែករបស់ K-Beauty។ ជាប្រភេទសារធាតុរាវ ឬឡេដែលប្រមូលផ្តុំដោយសារធាតុផ្សំសកម្មដូចជាអាស៊ីត hyaluronic និង glycerin ដែលផ្តល់ឋាមពលដល់ស្បែកឡើងវិញក្រោយពីបានលាងសំអាត, បង្កើនការផ្លាស់ប្តូរកោសិកាដើម្បីពង្រឹងភាពភ្លឺរលោង និងបន្តឹងស្បែកមុខ។

Blurring

ពេលនិយាយដល់ការបិទបាំងនារី កូរ៉េ ចូលចិត្តរបៀបតុបតែងមុខដែលធ្វើឱ្យស្បែកមើលទៅ​​ blur (ព្រិល) តិចនិកតុបតែងមុខដែលជួយឱ្យពេលថតរូបធ្វើឱ្យស្បែកមុខមើលទៅភ្លឺរលោង និងមានសុខភាពល្អដោយមិនបាច់ប្រើកម្មវិធី editBlurring ជាផលិតផលដែលធ្វើឱ្យស្បែករលោងដូចព្រិល និងមានអារម្មណ៍ថាអស្ចារ្យ។

ម៉ាសបិទមុខបន្ទះ

សំណើមជាសញ្ញានៃស្បែកដែលមានសុខភាពល្អរបស់ កូរ៉េ ខណៈដែលវាធ្វើឱ្យស្បែករលោង, បំពេញចន្លោះប្រហោង និងលើសពីនេះកាត់បន្ថយស្បែកមុខស្តើងដែលអាចមើលឃើញសសៃ។ ហើយស្របពេលដែលគ្មានអ្វីដែលអាចយកឈ្នះការផឹកទឹកយ៉ាងហោចណាស់ឱ្យបាន 8កែវ ក្នុងមួយថ្ងៃម៉ាសបិទមុខបន្ទះគឺជាជម្រើសទីពីរក្នុងការផ្តល់សំណើមដល់ស្បែកមុខ។ វាគ្មានអីពិបាកទេដោយគ្រាន់តែបកចេញពីកញ្ចប់, យកមកបិទលើមុខ និងដកចេញជាការស្រេច។

ការសម្រកទំងន់របស់ស្បែក

វាជាច្បាប់សំខាន់នៃការថែររក្សាស្បែកដែលអ្នកដឹងនូវអ្វីដែលអ្នកញ៉ាំ ហើយនារីជនជាតិ កូរ៉េ ដឹងពីច្បាប់នេះច្បាស់ណាស់។ មួយក្នុងចំនោមអ្វីដែលគេដឹងច្បាស់ជាងគេនោះគឺ គីមឈី។ គីមឈី មិនត្រឹមតែជាប្រភេទជ្រក់ដែលសំរាប់ទទួលទានធម្មតានោះទេ ប៉ុន្តែអាហារប្រពៃណីនេះជាអាថន៏កំបាំងនៃការថែរសម្រស់រាប់ពាន់ឆ្នាំមកហើយ។

ការលាបក្រែមឱ្យឃើញពីរពណ៌

K-beauty គឺនិយាយពីការផាត់មុខដូចជាមិនផាត់ ការផាត់មុខហើយនិងបបូរមាត់ពីរពណ៌គឺជាចំណុចដ៏សំខាន់។ ការលាបក្រែមពីរពណ៌ឱ្យឃើញពណ៌លាយចូលគ្នាធ្វើឱ្យមើលទៅដូចជាពួកគេទើបតែញុំាស្ករ lollipop ហើយអីញ្ចឹង។

ការគូរត្រេភ្នែកតាមតារា K-Pop

សម្រាប់នារី កូរ៉េ ការគូរត្រេភ្នែក (eyeliner) គឺជាអ្វីដែលពួកគេមិនអាចខ្វះបាន ហើយពេលនិយាយពីការគូរត្រេភ្នែកដែលពេញនិយមបំផុតពួកគេតែងតែយកតាមការគូររបស់តារា K-Pop