Add from website

Upload to Spiffy

អាវបុរស ១០ម៉ូតពេញនិយមខ្លាំងនៅរដូវក្ដៅក្នុងឆ្នាំ២០១៧

សម្លៀកបំពាក់សម្រាប់បុរស អាចចាត់ទុកបានជាចំណុចសំខាន់មួយដែរនៃរាងកាយ ប្រសិនបើកាលអ្នករៀបចំស្លៀកពាក់មិនបានត្រឹមត្រូវទេ នោះភាពទាក់ទាញរបស់អ្នកនឹងបាត់បង់ទៅតាមនោះដែរ។ ដូច្នេះអ្វីដែលបុរសអាចធ្វើបាន គួរតែព្យាយាមស្វែងរក និងមើលម៉ូតសម្លៀកបំពាក់ថ្មីៗជារឿយៗ ហើយខាងក្រោមនេះជាអាវសាច់ក្រណាត់របស់បុរសទាំង ១០ម៉ូត ដែលកំពុងពេញនិយមខ្លាំងក្នុងរដូវក្ដៅនេះ៖

១. អាវ Our Legacy

អាវរបស់ម៉ាកនេះ បានបង្កើតឡើងជាមួយម៉ូតផ្កាពីរ២ទង នៅលើហោប៉ៅផ្នែកខាងមុខនៃអាវ ដែលមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ និងសាកសាកសមសម្រាប់បុរសសម័យថ្មី។ ដោយអាវនេះបានបង្កើតឡើងពីសាច់ក្រណាត់កប្បាស ត្រូវបានគេលក់ក្នុងតម្លៃប្រមាណជា ២៤៥ដុល្លារអាមេរិក។

 

២. អាវ Folk

អាវនេះបានផលិតពីសាច់ក្រណាត់កប្បាសនៅក្នុងប្រទេសជប៉ុន ដែលមានទម្ងន់ ត្រជាក់ស្រួលពាក់ និងមានសភាពទន់ទៀតផង។ អាវ Folk នេះប្រហែលជាគេចាត់ទុកជាផ្នែកមួយនៃរដូវក្ដៅនេះក៏ថាបាន ហើយតម្លៃរបស់វាប្រមាណជា ១៩២ដុល្លារអាមេរិក។

៣. អាវ Prada

សម្រាប់បុរសជាអ្នកជំនួញ ឬជាអ្នកធ្វើការក្រុមហ៊ុនស៊ីវិល័យ ច្បាស់ជាមិនដែលភ្លេចទេជាមួយអាវក្រណាត់ម៉ាក Prada នេះ ព្រោះវាបានផលិតឡើងជាមួយសាច់ក្រណាត់ស្ដើង ត្រជាក់ ប៉ុន្ដែរឹងមាំ ដែលជាស្ដង់ដា និងគោលគំនិតរបស់ប្រទេសម៉ិកស៊ិក។ ហើយវាត្រូវបានលក់ក្នុងតម្លៃប្រមាណជា ៦៨៣ ដុល្លារអាមេរិក។

៤. អាវ Oliver Spencer

Oliver Spencer បានបង្កើតអាវរបស់ខ្លួនជាលក្ខណៈស្ដើង និងងាយស្រួលពាក់ មិនរើសអាកាសធាតុ មិនតែប៉ុណ្ណោះ វាថែមទាំងជួយបន្ថែមភាពស្រស់សង្ហាមិនថា អ្នកជាបុគ្គលិកក្រុមហ៊ុន ឬជាអ្នកដំណើរកំសាន្តនោះឡើយ ពិតជាសាកសមបំផុត។ ហើយវាត្រូវបានដាក់លក់ក្នុងតម្លៃប្រហែលជា ១៩៨ ដុល្លារអាមេរិក។

៥. អាវ Maison Kitsune

ប្រសិនជាអ្នកកំពុងស្វែងរកអាវសណាដែលមានរូបភាពច្រើន ឬមានរូបតូចមួយនៅលើនោះ អ្នកអាចសាកល្បងជ្រើសជាមួយអាវម៉ាកនេះបាន ព្រោះវាមានសា្លកសញ្ញាតូចមួយដែលជាស្លាកសញ្ញាផ្ទាល់របស់ Kenzo តែម្ដង។ ហើយវាមានតម្លៃប្រហែលជា ២១៨ដុល្លារអាមេរិក។

៦. អាវ Norse Projects

ពិតជាត្រូវសម្រាប់អ្នកស្រលាញ់អាវបែបសាមញ្ញ មិនរញ៉េរញ៉ៃច្រើន អាចជ្រើសរើសជាមួយនឹងអាវម៉ាក Norse Projects នេះបាន ព្រោះវាផលិតឡើងដោយការច្នៃម៉ូតលាតធម្មតា ដែលជាតម្រូវការរបស់បុរសក្នុងពេលបច្ចុប្បន្ន។ ដោយវាមានតម្លៃប្រមាណជា ១១៩ដុល្លារអាមេរិក។

៧. អាវ Love Brand & Co

ទទួលយកបទពិសោធន៍ថ្មី និងភាពងាយស្រួលជាមួយនឹងការស្លៀកពាក់អាវដែលជាម៉ាករបស់ Love Brand & Co ផ្ទាល់ ដែលមានពណ៌ស្រស់ស្អាត និងសាកសមបំផុតសម្រាប់បុរសចូលចិត្តភាពស្រស់សង្ហា។ អាវនេះត្រូវបានគេលក់ក្នុងតម្លៃ ១៤៥ដុល្លារអាមេរិក។

៨. អាវ Saint Laurent

អាវ Saint Laurent បានផលិតឡើងជាលក្ខណៈសាច់ក្រណាត់ទន់ យឺត និងងាយស្រួលពាក់ ហើយអ្វីដែលពិសេសជាងនេះគឺ វានឹងមិនធ្វើឲ្យអ្នកមានអារម្មណ៍ធុញធប់នោះទេ បើទោះបីជាវាជាអាវដៃវែងក៏ដោយ។ អាវនេះត្រូវបានគេលក់ក្នុងតម្លៃប្រមាណជា ៧៥៤ដុល្លារអាមេរិក។

៩. អាវ Oficine Generale

Oficine Generale បានផលិតអាវសាច់ក្រណាត់ចុងក្រោយគេបង្អស់ ដែលមានសភាពទន់ភ្លឺរលោង ជាមួយនឹងម៉ូតសាមញ្ញធម្មតាៗ ប៉ុន្ដែពិតជាស្អាតហើយសុភាពថែមទៀងផង។ អាវនេះត្រូវបានគេលក់ក្នុងតម្លៃប្រហែលជា ២៧៥ដុល្លារអាមេរិក។

១០. អាវ Noon Goons

ប្រសិនបើអ្នកចូលចិត្តអាវសាច់ក្រណាត់ដៃខ្លី អ្នកអាចជ្រើសរើសបានជាមួយនឹងអាវម៉ូតថ្មីរបស់ Noon Goons ដែលមានស្លាកសញ្ញា In ជាសម្គាល់។ ហើយអាវនេះមានតម្លៃប្រមាណជា ២០៩ដុល្លារអាមេរិក នៅលើទីផ្សារអនឡាញ។