Add from website

Upload to Spiffy

អាវក្រៅបុរស ១០ម៉ូតដ៏ពេញនិយមបំផុតសម្រាប់រដូវស្លឹកឈើជ្រុះ

ស្លឹកឈើចាប់ផ្ដើមជ្រុះ ក្លិននៃឡាតេផ្លែល្អៅក៏ចាប់ផ្ដើមរសាត់អណ្ដែតតាមខ្យល់ ដែលធ្វើឱ្យអ្នកអាចដឹងយ៉ាងច្បាស់ថា វាដល់ពេលដែលអ្នកត្រូវចាប់ផ្ដើមនឹកគិតរកអាវសម្រាប់រដូវស្លឹកឈើជ្រុះទៀតហើយ ក៏ដូចជា អាវ Bomber, អាវធំក្រៅ និងអាវក្រៅខូវប៊យផងដែរ។ វាក៏ជាពេលដែលអ្នកត្រូវខ្វល់ខ្វាយក្នុងការជ្រើសរើសអាវក្រៅដែលត្រឹមត្រូវ ហើយសិក្ដិសមជាមួយអ្នក។ សំណាងល្អ ថ្ងៃនេះពួកយើងបានប្រមូលផ្ដុំអាវក្រៅដែលពេញនិយមទាំង ១០ម៉ូតសម្រាប់ទទួលស្វាគមន៍រដូវថ្មីនេះចូលមកដល់។  

១. អាវក្រៅ ASOS Borg Ecru Western

អាវក្រៅ​ ASOS Borg Ecru Western Jacket បានផលិតឡើងតាមតម្រូវការយ៉ាងចាំបាច់សម្រាប់អ្នកចូលចិត្តអាវក្រៅដែលផ្តល់ឲ្យអ្នកនូវភាពកក់ក្ដៅ និងអ្នកដែលចូលចិត្តអាវក្រៅជាលក្ខណៈរោមៗ។ អាវក្រៅនេះត្រូវបានដាក់លក់ក្នុងតម្លៃ ៧២​ ដុល្លារអាមេរិក។

២. អាវក្រៅ Phillip Lim Reversible Souvenir

ជាមួយនឹងការច្នៃម៉ូតថ្មីបែបសម្បុរស្បែកខ្លា បានធ្វើឲ្យអាវក្រៅ 3.1 Phillip Lim ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អាវក្រៅនេះត្រូវបានគេដាក់លក់នៅក្នុងហាងធំៗជាច្រើនស្ទើរតែជុំវិញពិភពលោក ដោយសារតែសាច់ក្រណាត់ដ៏ត្រជាក់ ទន់ និងធ្វើឲ្យអ្នកពាក់មានភាពលេចធ្លោបំផុត។ ដោយវាមានតម្លៃប្រមាណជា ៨៧៥ ដុល្លារអាមេរិក។

៣. អាវក្រៅ Express Commuter Trench

អា​​ក្រៅដែលមានសាច់ក្រណាត់មានគុណភាពដែលបុរសគ្រប់រូបចង់បាន បង្ហាញពីជំរើសដ៏សាកសមបំផុតសំរាប់អ្នក ប្រវែងអាវនិងពណ៌របស់ អាវក្រៅ Express Commuter Trench ពិតជាស្រស់ស្អាត សំរាប់អ្នកដែលមិនមានពេលវេលាគ្រប់គ្រាន់ប៉ុន្តែចង់បានភាពស្រស់

៤. អាវក្រៅ Filson Mackinaw Cruiser Checked Virgin Wool

អាវក្រៅ Filson Mackinaw Cruiser Checked Virgin Wool ត្រូវបានផលិតឡើងជាមួយនឹងសាច់ក្រណាត់ដ៏ស្រស់ស្អាត ដែលមានពណ៌ខ្មៅក្រឡាក្រហម ដែលពណ៌នេះពិតជាស៊ីគ្នាខ្លាំងណាស់នៅពេលដែលពាក់ជាមួយខោខ្មៅ។ ហើយតម្លៃរបស់វាប្រមាណជា ៣៩៥ ដុល្លារអាមេរិក។

៥. អាវក្រៅ Frame Pleated Denim

សុភាព​បុរស​មួយ​ចំនួន​តែងតែ​ព្យាយាម​ស្វែងរកអាវក្រៅតាមស្ទាយដែលខ្លួនចូលចិត្ត​ដោយ​កម្ម៉ង់អោយជាង​​​កាត់។ ប៉ុន្ដែវានឹងធ្វើឲ្យអ្នកជំនេញពេល ប្រសិនបើអ្នកជ្រើសរើសអាវក្រៅ Frame Pleated Denim ព្រោះវាអាច​ការពារ​ភាពត្រជាក់ ​​ជាមួយនិងម៉ូតដែល​មាន​ឡេវ​លំអរដ៏គួរឲ្យទាក់ទាញ ហើយទាន់សម័យបំផុត។ របៀបឆ្នៃម៉ូតអាច​មើល​​ឃើញ​ស្នាម​ថ្នេរ​​​​ពីរជាន់យ៉ាង​ច្បាស់​នៅផ្នែក​ខាង​មុខយ៉ាង​ប្រណិត។ អាវខូវប៊យនេះត្រូវបានលក់ក្នុងតម្លៃ ៤២៥ ដុល្លារអាមេរិក។

៦. អាវក្រៅ Schott Vintage Fit Moto

មានអាវស្បែកល្អមួយប្រៀបបានដូចជាមានស្រាថ្លៃមួយដបអញ្ចឹង។ ហើយវាកាន់តែប្រសើរជាងនេះទៀតនោះទៅតាមអាយុ និងបច្ចេកទេសក្នុងការផលិត។ ដោយអាវក្រៅ Schott ត្រូវបានផលិតឡើងដំបូងនៅក្នុងឆ្នាំ១៩២៨​ ដើម្បីបំពេញតម្រូវការរបស់អ្នកក្រុមអ្នកជិះម៉ូតូធំ​ ហើយវាក៏ចាប់ផ្ដើមល្បីតាំងពីពេលនោះមកទល់បច្ចុប្បន្ន។ អាវក្រៅ Schott នេះត្រូវបានគេលក់ក្នុងតម្លៃ ៨៦០ ដុល្លារអាមេរិក។

៧. អាវក្រៅ Coach Saturn Varsity

អាវក្រៅ Coach Saturn Varsity Jacket មិនដែលបាត់វត្តមានទេ នៅក្នុងខ្សែភាពយន្តល្បីៗមួយចំនួន ដោយសារ​ការច្នៃម៉ូត និងពណ៌ដ៏ទាក់ទាញរបស់វា។​ ហើយអាវក្រៅប្រភេទនេះត្រូវបានគេដាក់លក់ក្នុងតម្លៃ ៧៩៥ ដុល្លារអាមេរិក។

៨. អាវក្រៅ Madeworn Rolling Stones Chenille Patch

Madeworn Rolling Stones Chenille Patch ជាអាវក្រៅដ៏ពេញនិយមបំផុតនៅក្នុងឆ្នាំ២០១៧នេះ ដោយសារតែវាមានស្ដាអាវរបស់ទាហាន និងរំលេចនូវអក្សរមួយឃ្លាថា ខ្ញុំនៅជាមួយតន្រ្ដីទៀតផង។ ដោយអាវក្រៅនេះមានតម្លៃ ៧៥០ ដុល្លារអាមេរិក។

៩. អាវក្រៅ Levi's MLB Club Coat

អាវក្រៅ Levi's MLB Club Coat  មើលទៅហាក់ដូចជាសាមញ្ញបន្តិច ប៉ុន្ដែវាបានបង្កប់ភាពថ្លៃថ្នូរ និងភាពជាសុភាពបុរសខ្លាំងណាស់ មិនតែប៉ុណ្ណោះវាថែមជាអាវម៉ាក​ Levi’s ផ្ទាល់ទៀតផង។ ដោយលោកអ្នកអាចរកទិញវាបានក្នុងតម្លៃ ៩៨ ដុល្លារអាមេរិក។

១០. អាវក្រៅ Herschel Forecast Hooded Coach

ចំណង់ចំណូលចិត្តរបស់បុរសគ្រប់រូបគឺតែងចង់ឲ្យអាវក្រៅដែលពួកគេពាក់អាចការពារការជ្រាបទឹក និងមានភាពស្រស់សង្ហា ដែលជាមូលហេតុធ្វើឲ្យក្រុមហ៊ុនមួយបានផលិតអាវក្រៅការពារការជ្រាបទឹក Herschel Forecast Hooded Coach Jacket នេះឡើង។ លើសពីនេះ វាថែមទាំងមានពណ៌ស្អាតៗទៀតផង។​ ដោយអាវក្រៅនេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃ ១០០ ដុល្លារអាមេរិក។